Tree planting event in the occasion of "World Elder Abuse Awareness Day 15 June"
តំណាងសមាគម និងសហព័ន្ធមនុស្សចាស់ចំនួន៥០នាក់ ដែលមកពីតំបន់ផ្សេងៗ ក្នុងខេត្តបាត់ដំបង បានធ្វើការជួបប្រជុំគ្នាកាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នាពេលកន្លងទៅថ្មីៗាពេលរសៀលថ្ងៃទី អាកាសធាតុ ។មនុស្សចាស់ទៅ្លងទៅនេះ នេះ ដើម្បីជជែកពិភាក្សាអំពីការរៀបចំប្រារព្ធ “ទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆំាងការរើសអើងទៅលើមនុស្សចាស់ពិភពលោក” និង កំណត់អំពីបញ្ហាប្រឈម និងភាពងាយរងគ្រោះរបស់មនុស្សចាស់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ។
សម្រាប់ឆ្នាំនេះ សមាគមមនុស្សចាស់បានផ្តួចផ្តើមរៀបចំប្រារព្វទិវានេះ ដោយផ្សារភ្ជាប់ទៅនឹងទិវាបរិស្ថាន និង ការដាំកូនឈើ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្សចាស់ បង្កើនការយកចិត្តទុកដាក់អំពីបញ្ហាបរិស្ថាន និង ការចូលរួមដំាកូនឈើ ដើម្បីការពារបរិស្ថាន និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ពីការបម្រែបម្រួលអាកាសធាតុ ។ ពិធីនេះនឹងប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមធិបតីយភាព ឯកឧត្តមអភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបង ដែលមានមនុស្សចូលរួមប្រមាណ៣០០នាក់ ដើម្បីអបអរក្នុងពិធីនេះ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ មនុស្សចាស់ជាច្រើនបានលើកឡើងអំពីបញ្ហាគ្រោះមហន្តរាយដែលធ្លាប់កើតមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅដូចជា បញ្ហាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្រ្តាក់ រន្ទះបាញ់ ដែលគ្រោះធម្មជាតិទាំងអស់នេះកើតឡើងស្ទើររៀងរាល់ឆ្នាំ និងបានបំផ្លេចបំផ្លាញផលដំណាំកសិកម្ម ស្រែចំការ និងមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ ដែលជាហេតុបណ្តាលអោយមនុស្សចាស់ងាយធ្លាក់ទៅក្នុងភាពងាយរងគ្រោះ និង ប្រឈមទៅនឹងភាពក្រីក្រ ។ តាមរយះកិច្ចប្រជុំនេះក៏បានបញ្ជាក់អោយដឹងដែរថា គ្រួសារដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ភាគច្រើនជាគ្រួសារដែលមានសមាជិកជាមនុស្សចាស់ និង កុមារ។
លោកស្រី ច្រែង រ៉េត អាយុ ៥៦ ឆ្នាំ តំណាងសមាគមមនុស្សចាស់មកពីភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានមានប្រសាសន៍ថា ភាគច្រើនអ្នកដែលងាយទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ គឺមនុស្សចាស់ ដោយសារពួកគាត់មានការពិបាកនៅក្នុងការបម្លាស់ទីទៅរកទីទួលសុវត្ថិភាពនៅពេលមានគ្រោះមហន្តរាយកើតឡើង និងងាយប្រឈមទៅនឹងបញ្ហាសុខភាព និងខ្វះស្បៀងអាហារសម្រាប់បរិភោគ ដោយសាររស់នៅតែឯង រឺកូនចៅធ្វើចំណាកស្រុកទៅឆ្ងាយ ។
សមាគមមនុស្សចាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្នុងការចូលរួមចំណែកក្នុងសកម្មភាពកាត់បន្ថយផលប៉ះពាល់នានាពីការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិតាមរយះការបង្កើតអោយមានអនុគណៈកម្មាធិការទទួលបន្ទុកការងារគ្រោះមហន្តរាយនៅតាមភូមិ សហគមន៌ិងបង្ការគ្រោះមហន្តរាយបីបីគ្រោះមហន្តរាយ គឺភាពនៅពេលមានទឹកជំនន់កើតឡើង ។ដើម្បីចុះផ្សព្វផ្សាយដល់សហគមន៌ពីវិធានការបង្ការ និង កាត់បន្ថយកផលប៉ះពាល់នានាពីគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ។ នាពេលកន្លងមក សមាគមមនុស្សចាស់បានចុះជួយអន្តរាគមន៌ និងជូនដំណឹងទៅដល់អាជ្ញាធរពាក់ព័ន្ធនៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ព្រមទាំងជួយគៀងគរថវិការ និងជំនួយសង្រគោះបន្ទាន់ដើម្បីជួយទៅដល់គ្រួសាររងគ្រោះ ។
សមាជិកសមាគម ព្រមទាំងមនុស្សចាស់ទាំងអស់បានអំពាវនាវសុំអោយរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍទាំងអស់ ជួយផ្តល់ការគាំទ្រ និងអន្តរាគមន៍តាមរយះ
- រៀបចំប្រព័ន្ធបង្ហូរទឹក និងស្តារប្រលាយនៅតាមសហគមន៍ដើម្បីបញ្ជៀសទឹក និងស្តុកទឹកនៅពេលមានគ្រោះមហន្តរាយកើតឡើង
- កសាងសមត្ថភាពនិងផ្តល់មន្រ្តីជំនាញ ក្នុងការផ្សព្វផ្សាយដល់សហគមន៍អំពីវិធានការបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយ
- អាជ្ញាធរភូមិ-ឃុំ គួរមានការត្រៀមស្បៀងបម្រុង និងសំភារៈសម្រាប់ជាជំនួយសង្រ្គោះបន្ទាន់
- ជួយរៀបចំ និងកំណត់ទីតាំងទីទួលសុវត្ថិភាពជាមុនដល់ប្រជាជននៅក្នុងសហគមន៍មុនពេលមានគ្រោះទឺកជំនន់កើតឡើងនៅតាមភូមិ ឃុំនិមួយៗ
- អាជ្ញាធរភូមិ-ឃុំគួរត្រៀមថវិការសម្រាប់ឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើងនៅតាមមូលដ្ឋាន
រៀបចំប្រព័ន្ធផ្តល់ព័ត៌មានរហ័សដើម្បីជូនដំណឹងរាល់ពេលដែលអាចកើតមានគ្រោះមហន្តរាយ
What we do
Life Stories
Dok Sek and the $200 that changed her life
Au Vorn’s village gets clean water
Chay goes to a health camp
Morm La is supported by her local Older People’s Association
Heik Sum’s poultry Life Stories Khmer language Life Stories
Grandma Khut Arng, a new hope with the Health Camp
Ms. Srey Gnav, 60: How the livelihood program changed her life
Older People Association in Samroung Snour village