HelpAge Cambodia

ការប្រគល់កូនឈើចំនួន៥៥០ដើមដល់សមាគមសហព័ន្ធមនុស្សចាស់

កាលព្រឹកថ្ងៃទី២២ ខែមិថុនា ២០១៦ នាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តបាត់ដំបងបានប្រគល់កូនឈើចំនួន៥៥០ដើមដល់សមាគមនសហព័ន្ធមនុស្សចាស់ស្រុកឯកភ្នំ និងស្រុកមោងឬស្សី ដើម្បីយកទៅដាំនៅតាមស្រះសហគមន៍ និងនៅក្នុងឱកាស  “ទិវាលើកកម្ពស់ការយល់ដឹង ប្រយុទ្ធប្រឆំាងការរើសអើងទៅលើមនុស្សចាស់ពិភពលោក”។

យើងខ្ញុំតំណាងអោយសមាគមសហព័ន្ធស្រុកឯកភ្នំ និងស្រុកមោងឬស្សី ព្រមទាំងអង្គការមនុស្សចាស់កម្ពុជាសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើខេត្តបាត់ដំបង ដែលបានផ្តល់កូនឈើចំនួន៥៥០ដើម ដល់សមាគមសហព័ន្ធមនុស្សចាស់ ដើម្បីយកទៅដាំនៅក្នុងឱកាសទិវាខាងលើ។