HelpAge Cambodia

ការអប់រំសុខភាព

ការអប់រំសុខភាព គឺត្រូវបានធ្វើឡើងដោយ ​ផ្តល់សេវាកម្ម​រយៈពេលមួយថ្ងៃ សម្រាប់​ព្យាបាល​ជូនដល់​សមាគមមនុស្សចាស់ (OPA)ឯកសារពាក់ព័ន្ធ។ ការអប់រំសុខភាព ផ្តល់ជូនទាំង ការត្រួតពិនិត្យសុខភាព និងការអប់រំលើការ​បង្ការជម្ងឺជាមូលដ្ឋាន។

 

បញ្ហាសុខភាពជាទូទៅ ដែលមនុស្សចាស់ភាគច្រើន​មានមានដូចជា​ជម្ងឺលើសឈាមជម្ងឺសន្លាក់ ឈឺសាច់ដុំ ជម្ងឺទឹកនោមផ្អែម ខ្សោយគំហើញ ជម្ងឺស្ទះ ឬដាច់សរសៃ​ឈាមខួរក្បាល និងជំងឺក្រពះ។ នៅក្នុងប្រទេសកម្ពុជា បុរស និងស្ត្រីដែលមានវ័យចំណាស់ ជាញឹកញាប់មិន​ដែលបាន​ទៅ​មណ្ឌលសុខភាពតាមមូលដ្ឋានទេ ដោយពួកគាត់គិតពីចម្ងាយ និងការចំណាយថវិការ។ រាល់មនុស្សចាស់ទាំងអស់នោះតែងតែចូលចិត្តទទួលសេវាកម្មព្យាបាល ពីពេទ្យឈ្នួលតាមមូលដ្ឋានដោយប្រើប្រាស់តែថ្នាំបុរាណប៉ុណ្ណោះ។

 

 

 

កាលពីពីរឆ្នាំមុន ការអប់រំសុខភាពជាង៤០០កន្លែងត្រូវបានរៀបចំនៅតាមភូមិចំនួន៨០ នៅក្នុង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គ្រប់សមាគមមនុស្សចាស់ទាំងអស់បាន​រៀបចំការអប់រំសុខភាពនៅតាមភូមិរបស់ពួកគាត់ ដោយសម្របសម្រួលពី​បុគ្គលិកមណ្ឌល​សុខភាពឃុំ និងក្រុមអ្នកស្ម័គ្រចិត្តគាំទ្រសុខភាពភូមិ។

 

 

 

នៅកន្លែងអប់រំសុខភាព មនុស្សចាស់បានសិក្សាប្រធានបទអំពីការបង្ការសុខភាព ដែលទាក់ទងនឹងជម្អឺមិនឆ្លងដែលមនុស្សចាស់ធ្លាប់បានជួបប្រទះជាទូទៅដូចជា ជម្ងឺលើសឈាម ជម្ងឺមហារីក ជម្ងឺទឹកនោមផ្អែម និងជម្ងឺ សន្លាក់ដៃ ។ សមាជិកសហគមន៍ទទួលបានការវាស់សម្ពាធឈាម ដោយទទួល​បានថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំវីតាមីន។ នៅពេលរសៀល បុគ្គលិកមណ្ឌលសុខភាពបានរៀបចំ​ការពិគ្រោះជម្ងឺនៅតាមផ្ទះ ចំពោះមនុស្សចាស់ទន់ខ្សោយ និងឈឺ មិនអាចដើររួចផងដែរ។

 

 

 

ការអប់រំសុខភាព លើកកម្ពស់ភាពសកម្ម និងសុខភាពល្អសម្រាប់មនុស្សចាស់ និងក្រុម​គ្រួសាររបស់ពួកគាត់។ សមាជិកសហគមន៍មានទំនុកចិត្ត ដែលពួកគាត់អាចមានភាពម្ចាស់ការចំពោះសុខភាព​របស់​ពួកគាត់ ដោយអនុវត្តន៏ចំនេះដឹងថ្មីៗ ខាងការការពារ និងការព្យាបាលជម្ងឺ។

 

គ្រប់មនុស្សចាស់ទាំងអស់កាន់តែមានការយល់ដឹងអំពីសុខភាពរបស់ពួកគាត់។ បន្ទាប់ពីអប់រំសុខភាព យើងចែករំលែកព័ត៌មាននេះជាមួយនឹងកូនចៅរបស់យើង ដូច្នេះពួកគេដឹងពី​របៀប​ថែរទាំយើង

 

សួន អាយុ 76 ឆ្នាំ